Latest Post

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ១៥រោច ខែពិសាខ ឆាំ្នច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក Oh Nakyoung ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំនៅកម្ពុជា បានអញ្ជើញធ្វើជាអធិបតីរួមគ្នាសម្ពោធដាក់ឲ្យប្រើប្រាស់ «អគារមិត្តភាពកម្ពុជា-កូរ៉េ» ដែលទើបកែលំអរថ្មី។ អគារមន្ទីរពេទ្យកុមារជាតិនេះមានកម្ពស់៣ជាន់ បណ្តោយ៦៣ម៉ែត្រ ទទឹង២៦ម៉ែត្រ និងបំពាក់ដោយជណ្តើរយន្ត។

ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងទស្សវត្សរ៍ឆ្នាំ៩០ សម្តេចបានតស៊ូមតិយ៉ាងខ្លាំងក្លារហូតដល់គំរាមឈប់ពីតំណែងថែមទៀតផង ដើម្បីប្រឆាំងជាមួយអ៊ុនតាក់ ដែលទាមទារយកទីតាំងសាកលវិទ្យាល័យសង្គមវិទ្យានៅជាប់អគាររាជបណ្ឌិត្យសភា និងអគារមន្ទីរពេទ្យកុមារជាតិ ធ្វើជាមូលដ្ឋានរបស់ពួកគេ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាពលរដ្ឋកូរ៉េ ដែលបានផ្តល់ជំនួញសម្រាប់កសាង និងកែលំអឡើងវិញនូវអគារព្យាបាលជំងឺនៅមន្ទីរពេទ្យកុមារជាតិ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចបានប្រឹងប្រែងខ្លាំងណាស់ ដើម្បីភ្ជាប់ទំនាក់ទំនងរវាងកម្ពុជា និងកូរ៉េខាងត្បូងនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ១៩៩៦។

* សម្តេចតេជោ ហ៊ុន សែន បានអរគុណរដ្ឋាភិបាល និងប្រជាជនកូរ៉េខាងត្បូង ដែលបានគាំទ្រ និងជំរុញការភ្ជាប់ទំនាក់ទំនងរវាងកម្ពុជា-កូរ៉េ ហើយធ្វើឲ្យការសម្រេចចិត្តផ្នែកនយោបាយជាយុទ្ធសាស្ត្រនៃការភ្ជាប់ទំនាក់ទំនងរបស់សម្តេចបានទទួលជោគជ័យ។ សម្តេចនាយករដ្ឋមន្ត្រី ថ្លែងថា បើការសម្រេចចិត្តភ្ជាប់ទំនាក់ទំនងការទូតនេះមិនទទួលបានជោគជ័យទេ សម្តេចនឹងទទួលការស្តីបន្ទោសជាមិនខាន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា តាមរយៈនយោបាយរបស់ប្រធានាធិបតីកូរ៉េខាងត្បូងនាពេលបច្ចុប្បន្ន កម្ពុជានឹងទទួលបានប្រយោជន៍កាន់តែច្រើនថែមទៀត ដែលក្នុងនោះរួមមានការសាងសង់ផ្លូវផងដែរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា-ជប៉ុន កម្ពុជា-ចិន សុទ្ធតែមានស្ពានឆ្លងកាត់ទន្លេ។ ដូច្នេះសម្តេចក៏ចង់ឃើញកម្ពុជា និងកូរ៉េខាងត្បូង មានស្ពានមិត្តភាពឆ្លងកាត់ទន្លេដូចជា ជប៉ុន និងចិនផងដែរ

* សម្តេចនាយករដ្ឋមន្ត្រី បានរំលឹកថា នៅក្នុងដំណើរទស្សនកិច្ចរបស់សម្តេចទៅកូរ៉េខាងត្បូងលើកដំបូង ត្រូវបានអតីតប្រធានាធិបតីកូរ៉េ បានឧបត្ថម្ភដល់សម្តេចរហូតដល់ប្រមាណ២លានដុល្លារអាមេរិក។ ពេលនោះអតីតប្រធានាធិបតីរូបនេះ បានប្រកាសផ្តល់ជាសាច់ប្រាក់ដល់សម្តេចថែមទៀតផង តែសម្តេចមិនបានទទួលយកជាសាច់ប្រាក់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួននោះទេ ផ្ទុយទៅវិញសម្តេចបានស្នើសុំជំនួយជាគ្រឿងចាក់សម្រាប់ធ្វើប្រឡាយទឹក និងប្រព័ន្ធធារាសាស្ត្រទៅវិញ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចកំពុងស្នើឲ្យដំឡើងកម្រិតទំនាក់ទំនងមេគង្គ-កូរ៉េ ពីកម្រិតថ្នាក់រដ្ឋមន្ត្រី ទៅជាកម្រិតកំពូល ដើម្បីធ្វើឲ្យទំនាក់ទំនង និងសហប្រតិបត្តិការរវាងប្រទេសតំបន់មេគង្គ និងកូរ៉េខាងត្បូងកាន់តែល្អប្រសើរថែមទៀត។

* សម្តេចតេជោ ហ៊ុន សែន រំពឹងថា តាមរយៈអគារថ្មីនៅមន្ទីរពេទ្យកុមារជាតិនេះ ក្រុមគ្រូពេទ្យទាំងអស់ នឹងប្រឹងប្រែងយកចិត្តទុកដាក់ព្យាបាលដល់អ្នកជំងឺ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងដល់សិស្សនិស្សិតពេទ្យឲ្យប្រឹងប្រែងអភិវឌ្ឍន៍សមត្ថភាពទៅតាមការរីកចម្រើននៃប្រព័ន្ធបច្ចេកវិទ្យា ហើយក៏ត្រូវលើកកម្ពស់ក្រុមសីលធម៌វិជ្ជាជីវៈរបស់ខ្លួនផងដែរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចបានប្រឹងប្រែងច្រើនណាស់ ដើម្បីបំពេញតម្រូវការរបស់និស្សិតពេទ្យ ដែលក្នុងនោះមានដូចជាការបញ្ឈប់ការកំណត់អាយុក្នុងការប្រឡងចូលក្របខណ្ឌ និងការទទួលស្គាល់ការសិក្សារបស់និស្សិតបញ្ចប់ការសិក្សានៅប្រទេសវៀតណាមជាដើម។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមានការហត់នឿយចំពោះរឿងខ្លះ ដែលអាចដោះស្រាយត្រឹមកម្រិតក្រសួងបានតែបែរជាមិនដោះស្រាយ ហើយទាមទារឲ្យសម្តេចចេញមុខដោះស្រាយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក ម៉ម ប៊ុនហេង មិនសូវជាមានបញ្ហានោះទេ ប៉ុន្តែរដ្ឋលេខាធិការនៅក្នុងក្រសួងនេះមួយចំនួនដូចជា មានបញ្ហានាំឲ្យមានភាពអសកម្ម ដែលទាមទារឲ្យមានការពិនិត្យឡើងវិញ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា លោក ម៉ម ប៊ុនហេង មិនហ៊ាននិយាយជាមួយរដ្ឋលេខាធិការមួយចំនួនលើរឿងទទួលស្គាល់កម្រិតសិក្សា របស់និស្សិតពេទ្យបញ្ចប់ការសិក្សានៅប្រទេសវៀតណាម។

* សម្តេចតេជោ ហ៊ុន សែន បញ្ចប់សុន្ទរកថានៅវេលាម៉ោង ៨៖៤៤នាទី

ប្រភព៖ Fresh News.

(ភ្នំពេញ)៖ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ «អគារមិត្តភាពកម្ពុជា-កូរ៉េ» ដែលទើបកែលំអរថ្មី នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា មិនបានរិះគន់ដល់ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ចំពោះការដឹកនាំវិស័យសុខាភិបាលនោះទេ ប៉ុន្តែសម្តេចតេជោ បានរិះគន់ថា នៅក្នុងក្រសួងនេះ មានរដ្ឋលេខាធិការមួយចំនួនមានភាពអសកម្ម។

សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា កន្លងទៅបញ្ហាសុខាភិបាល បានធ្វើឱ្យមានការប្តឹងទៅដល់សម្តេច ក្នុងនោះមានបញ្ហាមិនទទួលស្គាល់វេជ្ជបណ្ឌិត មកពីប្រទេសវៀតណាម ដែលសិក្សាក្នុងរយៈពេល៦ឆ្នាំ និងបញ្ហាមិនទទួលយកសិស្សនិន្ទេស D និង E ឱ្យចូលសិក្សា​នៅសាកលវិទ្យាល័យសុខាភិបាលជាដើម ប៉ុន្តែសម្តេចបញ្ជាក់ថា រហូតដល់ពេលនេះ ត្រូវបានដោះស្រាយហើយបន្ទាប់ពីមានការអន្តរាគមន៍។

ចំពោះរឿងនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «បង ម៉ម ប៊ុនហេង (រដ្ឋមន្រ្តីក្រសួងសុខាភិបាល) គាត់ស្រួលទេ ប៉ុន្តែរដ្ឋលេខាធិការមួយចំនួន ដូចជាមិនសូវស្រួល ខ្ញុំចេះតែសង្ស័យ អញ្ចឹងបានថា កុំដុតឱ្យខ្លោច រោចឱ្យឆៅ ធ្វើឱ្យខ្ញុំពិបាក អាហ្នឹងត្រូវធ្វើឡើងវិញ»។

សម្តេចតេជោ ហ៊ុន សែន បានជំរុញកុំឱ្យមានការមើលស្រាលការសិក្សាជំនាញពេទ្យ នៅប្រទេសវៀតណាម ទោះពីជាវិជ្ជបណ្ឌិតសិក្សាត្រឹមតែ៦ឆ្នាំក៏ដោយ ដែលពីមុនមកអ្នករៀនពេទ្យនៅវៀតណាម បានក្លាយទៅជាគ្រូបង្រៀន នៅក្នុងប្រទេសកម្ពុជាផងដែរ។

ទន្ទឹមនឹងការលើកឡើងនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានជំរុញដល់ សិស្សនិស្សិតពេទ្យកម្ពុជា ឲ្យប្រឹងប្រែងអភិវឌ្ឍសមត្ថភាព ទៅតាមការរីកចម្រើន នៃប្រព័ន្ធបច្ចេកវិទ្យា ហើយក៏ត្រូវលើកកម្ពស់ក្រុមសីលធម៌វិជ្ជាជីវៈរបស់ខ្លួនផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចបានប្រឹងប្រែងច្រើនណាស់ ដើម្បីបំពេញតម្រូវការរបស់និស្សិតពេទ្យ ដែលក្នុងនោះ មានដូចជាការបញ្ឈប់ការកំណត់អាយុក្នុងការប្រឡងចូលក្របខណ្ឌ និងការទទួលស្គាល់ការសិក្សារបស់និស្សិតបញ្ចប់ការសិក្សានៅប្រទេសវៀតណាមជាដើម។ សម្តេចបានថ្លែងថា សម្តេចមានការហត់នឿយចំពោះរឿងខ្លះ ដែលអាចដោះស្រាយត្រឹមកម្រិតក្រសួងបានតែបែរជាមិនដោះស្រាយ ហើយទាមទារឲ្យសម្តេចចេញមុខដោះស្រាយ។

ទន្ទឹមនឹងលើកឡើងពាក់ព័ន្ធនឹងវិស័យសុខាភិបាលនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកឡើងផងដែរ អំពីការខិតខំប្រឹងប្រែងក្នុងការការពារ និងលើកកម្ពស់វិស័យនេះ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងទស្សវត្សរ៍ឆ្នាំ៩០ សម្តេចបានតស៊ូមតិយ៉ាងខ្លាំងក្លារហូតដល់គំរាមឈប់ពីតំណែងថែមទៀត ដើម្បីប្រឆាំងជាមួយអ៊ុនតាក់ ដែលទាមទារយកទីតាំងសាកលវិទ្យាល័យសង្គមវិទ្យានៅជាប់អគាររាជបណ្ឌិត្យសភា និងអគារមន្ទីរពេទ្យកុមារជាតិ ធ្វើជាមូលដ្ឋានរបស់ពួកគេ។

ទោះជាយ៉ាងនេះក្តី សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាពលរដ្ឋកូរ៉េ ដែលបានផ្តល់ជំនួយសម្រាប់កសាង និងកែលំអឡើងវិញនូវអគារព្យាបាលជំងឺ នៅមន្ទីរពេទ្យកុមារជាតិ ដែលសម្ពោធនាពេលនេះ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចបានប្រឹងប្រែងខ្លាំងណាស់ ដើម្បីភ្ជាប់ទំនាក់ទំនងរវាងកម្ពុជា និងកូរ៉េខាងត្បូង នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ១៩៩៦។

សម្តេចតេជោ ហ៊ុន សែន បានអរគុណរដ្ឋាភិបាល និងប្រជាជនកូរ៉េខាងត្បូង ដែលបានគាំទ្រ និងជំរុញការភ្ជាប់ទំនាក់ទំនងរវាងកម្ពុជា-កូរ៉េ ហើយធ្វើឲ្យការសម្រេចចិត្តផ្នែកនយោបាយ ជាយុទ្ធសាស្ត្រនៃការភ្ជាប់ទំនាក់ទំនងរបស់សម្តេចបានទទួលជោគជ័យ។ សម្តេចនាយករដ្ឋមន្ត្រី ថ្លែងថា បើការសម្រេចចិត្តភ្ជាប់ទំនាក់ទំនងការទូតនេះមិនទទួលបានជោគជ័យទេ សម្តេចនឹងទទួលការស្តីបន្ទោសជាមិនខាន។ សម្តេចបានថ្លែងថា តាមរយៈនយោបាយរបស់ប្រធានាធិបតីកូរ៉េខាងត្បូងនាពេលបច្ចុប្បន្នកម្ពុជានឹងទទួលបានប្រយោជន៍ កាន់តែច្រើនថែមទៀត ដែលក្នុងនោះរួមមានការសាងសង់ផ្លូវផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា-ជប៉ុន កម្ពុជា-ចិន សុទ្ធតែមានស្ពានឆ្លងកាត់ទន្លេ។ ដូច្នេះសម្តេចក៏ចង់ឃើញកម្ពុជា និងកូរ៉េខាងត្បូង មានស្ពានមិត្តភាពឆ្លង កាត់ទន្លេដូចជា ជប៉ុន និងចិនផងដែរ។ សម្តេចនាយករដ្ឋមន្ត្រី បានរំលឹកថា នៅក្នុងដំណើរទស្សនកិច្ចរបស់សម្តេចទៅកូរ៉េខាងត្បូងលើកដំបូង ត្រូវបានអតីតប្រធានាធិបតីកូរ៉េ បានឧបត្ថម្ភដល់សម្តេចរហូតដល់ប្រមាណ២លានដុល្លារអាមេរិក។ ពេលនោះអតីតប្រធានាធិបតីរូបនេះ បានប្រកាសផ្តល់ជាសាច់ប្រាក់ដល់សម្តេចថែមទៀតផង តែសម្តេចមិនបាន ទទួលយកជាសាច់ប្រាក់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួននោះទេ ផ្ទុយទៅវិញសម្តេចបានស្នើសុំជំនួយជាគ្រឿងចក្រសម្រាប់ធ្វើប្រឡាយទឹក និងប្រព័ន្ធធារាសាស្ត្រទៅវិញ។

បន្ថែមពីនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចកំពុងស្នើឲ្យដំឡើងកម្រិតទំនាក់ទំនងមេគង្គ-កូរ៉េ ពីកម្រិតថ្នាក់រដ្ឋមន្ត្រី ទៅជាកម្រិតកំពូល ដើម្បីធ្វើឲ្យទំនាក់ទំនង និងសហប្រតិបត្តិការរវាងប្រទេសតំបន់មេគង្គ និងកូរ៉េខាងត្បូងកាន់តែល្អប្រសើរថែមទៀតផងដែរ៕

ប្រភព៖ Fresh News


Author Name

SongHak

អាគារមិត្តភាព កម្ពុជា - កូរ៉េ

អាគារមិត្តភាព កម្ពុជា - កូរ៉េ
អាគារមិត្តភាព កម្ពុជា - កូរ៉េ

Contact Form

Name

Email *

Message *

Powered by Blogger.